
ក្រុងបានលុង
ក្រុងបានលុង ជាបេះដូង នៃខេត្តរតនគិរី ភូមិភាគឦសាននៃប្រទេសកម្ពុជា។ ទោះបីជាក្រុងមានទំហំតូចល្មមក៏ដោយ ក្រុងបានលុងបានផ្តល់នូវចំណុចចាប់ផ្តើមសម្រាប់ការផ្សងព្រេងទៅកាន់ទេសភាពដ៏ស្រស់បំព្រងនៃខេត្តរតនគិរី។

ជ្រោះកាចាញ
ទឹកជ្រោះកាចាញ ជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលមួយដែលមានចំងាយប្រមាណ៧គីឡូម៉ែត្រពីក្រុងបានលុង ជារមណីយដ្ឋានធម្មជាតិដែលតែងតែទាក់ទាញភ្នែកភ្ញៀវទេសចរគ្រប់ៗរូបឱ្យទៅទស្សនាទីនោះ។ ទឹកធ្លាក់នេះស្ថិតនៅចំកណ្ដាលព្រៃភ្នំភ្ជាប់ដោយអូរ និងចម្ការកៅស៊ូនៅតាមដងផ្លូវធ្វើដំណើរទៅកាន់ទីនោះ។ ទេសចរទាំងអស់ត្រូវចុះតាមជណ្ដើរប្រមាណ៧២ កាំ ទៅក្រោម ក្រោយពីដើរកម្សាន្តលេងតាមស្ពានយោលដែលលាតសន្ធឹងនៅពីមុខចរន្តទឹកធ្លាក់។ នៅចំណុចខាងក្រោមនេះ មានដើមឈើធំៗដែលអាចផ្តល់ជាម្លប់ដល់ការសម្រាកលេង ឬហូបចុកចំណីអាហារ។ ចំណែកនៅផ្នែកខាងលើក្បែរចំណុចទឹកធ្លាក់ មានកន្លែងលក់ដូរចំណីអាហារ ភេសជ្ជៈ រួមទាំងវត្ថុអនុស្សាវរីយ៍ផ្សេងៗសម្រាប់អ្នកទេសចរដែលទៅ កម្សាន្តទីនោះ។

បឹងកន្សែង
បឹងកន្សែងជាបឹងធម្មជាតិ និងជាកន្លែងដ៏ពេញនិយមមួយរបស់ខេត្ដរតនគិរី។ មនុស្សម្នាដែលទៅលេងនៅបឹងនេះដើម្បីទស្សនាទេសភាពធម្មជាតិដ៏ស្រស់ត្រកាល និងដើម្បីរំសាយអារម្មណ៍បន្ទាប់ពីធ្វើការអស់កម្លាំងពេញមួយថ្ងៃ។ កាលពីសម័យមុននៅតំបន់បឹងកន្សែង សម្បូររទៅដោយរុក្ខជាតិគ្រប់ប្រភេទ ផ្ការីកចោលក្លិនពិដោរក្រអូបឈ្ងុយឈ្ងប់ ចំណែកឯនៅក្នុងផ្ទៃបឹងវិញពោរពេញទៅដោយសារាយ ព្រលិត និងមានទឹកត្រជាក់ថ្លាយង់។បឹងកន្សែងស្ថិតក្នុងភូមិអូរកន្សែង ឃុំបឹងកន្សែង ស្រុកបានលុង ខេត្តរតនគីរី។បឹងកន្សែង មានចម្ងាយប្រហែល 1គីឡូម៉ែត្រ ពីទីរួមខេត្ដរតនគិរី ដោយធ្វើដំណើរចេញរង្វង់មូលវិមានឯករាជ្យតាមផ្លូវលេខ 27 ទៅត្រង់នោះអ្នកនឹងទៅដល់បឹងនេះ។

ព្រះអង្គធំ ភ្នំឥសីបតមៈ
ព្រះអង្គធំ ភ្នំឥសីបតមៈ ជារម្មណីយដ្ឋានបែបពុទ្ធសាសនា និងជាទីសការៈបូជារបស់ភ្ញៀវទេសចេណ៍ដែលមកកំសាន្តខេត្តរតនគិរី ចូលមកអុជធូបសុំសេចក្តីសុខសប្បាយ រម្មណីយដ្ឋាននេះមានចំងាយប្រមាណ១គីឡូពីរង្វង់មូលក្រុងបានលុង នៅពេលភ្ញៀវទេសចរណ៍ឡើងទៅដល់កំពូលភ្នំមានអារម្មណ៍ស្រស់ស្រាយជាមួយខ្យល់ធម្មជាតិ គ្រប់គ្នាអាចមើលឃើញក្រុងបានលុងទាំងមូល និងឃើញដំណាំកសិផលផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋយ៉ាងខៀវស្រងាត់ នារដូវវស្សានៅលើកំពូលភ្នំមានអាកាសធាតុត្រជាក់ និងចុះអព្ទខ្លាំង។

គុជវារី
គុជវារី ជារម្មណីយដ្ឋានកែឆ្នៃបែបធម្មជាតិ ដែលមានទេសភាពស្អាត ហើយមានបឹងកាឡូសម្រាប់ស្នាក់នៅផងដែរ ដែលមានចំងាយប្រមាណ៥គីឡូ ពីក្រុងបានលុង។

បឹងយក្ខឡោម
បឹងយក្ខឡោម ជាបឹងធម្មជាតិមួយ ដែលកកើតពីបន្ទុះភ្នំភ្លើង មានចំងាយប្រមាណ២គីឡូពីក្រុងបានលុង។
១
/
៦

លោក ធូ ឃឿ អភិបាល នៃគណៈអភិបាលក្រុងបានលុង
សាររបស់អភិបាលនៃគណៈអភិបាលក្រុងបានលុង
ផ្ទៃដីក្រុង(គ.ម២)
១២០.២២

ចំនួនប្រជាជន
៣៥,១៥៨

ចំនួនគ្រួសារ
៨,១៨៥

ចំនួនសង្កាត់
៤

ចំនួនភូមិ
១៩

ព័ត៌មាន និង ព្រឹត្តិការណ៍សំខាន់ៗ

ព័ត៌មានថ្នាក់ក្រុង
១៨៣
ថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងាររដ្ឋបាលក្រុងបានលុង ដឹកនាំដោយលោក ខៀង យុទ្ធារ៉ា អភិបាលរងក្រុង អមដោយលោក ឌឹម សំអឿន នាយករដ្ឋបាល និងលោក សម តុលា ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ ប







ព័ត៌មានថ្នាក់ក្រុង
១៤៩
ព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលក្រុង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាក្រុង អាណត្តិទី៤ ក្រោមអធិបតីភាព លោក អ៊ុន ស៊ីដេត ប្រធានក្រុមប្រឹក្សាក្រុង







ព័ត៌មានថ្នាក់ក្រុង
១៤៨
ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងាររដ្ឋបាលក្រុងបានលុង ដឹកនាំដោយលោក ខៀង យុទ្ធារ៉ា អភិបាលរងក្រុង អមដោយក្រុមការងារ ចុះពិនិត្យច្បាប់សំណង់ឃ្លាំង១ទីតាំង ស្ថិតនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង។ជាលទ





ព័ត៌មានថ្នាក់ក្រុង
១៤២
ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ លោក ធូ ឃឿ អភិបាល នៃគណៈអភិបាលក្រុងបានលុង អមដោយក្រុមការងារ រួមជាមួយម្ចាស់អំណោយ លោកតាំង ស៊ុនលី ព្រមទាំងក្រុមគ្រួសារ បានចែកគ្រឿងឧបភោគបរិភោគ អង្ករ ថវិការ ដល់ចាស់រាន







ព័ត៌មានថ្នាក់ខេត្ដ
១៦៩
ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ លោក ធូ ឃឿ អភិបាល នៃគណៈអភិបាលក្រុង, លោក ពុត ដានី អភិបាលរងក្រុង និងលោកនាយករដ្ឋបាលក្រុងបានលុង បានចូលរួមកិច្ចប្រជុំពិនិត្យ និងដោះស្រាយបញ្ហាប្រឈម សំណើ សំណូមពរ





ព័ត៌មានថ្នាក់ក្រុង
១៦១
-ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង០៦.០០នាទីព្រឹក សកម្មភាពកងកម្លាំងចំណុះអធិការ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង០៤ កម្លាំងចំនួនសរុប៥៣នាក់ ស្រី០១នាក់ រៀបចំការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សា






ព័ត៌មានថ្នាក់ក្រុង
១៣៧
ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ លោក ធូ ឃឿ អភិបាល នៃគណៈអភិបាលក្រុងបានអញ្ជើញចូលរួមអមដំណើរឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តរតនគិរី បើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ឆ្នា






ព័ត៌មានថ្នាក់ក្រុង
១៤៧
ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ លោក ពុត ដានី អភិបាលរងក្រុង អមដោយលោក សម តុលា ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈក្រុង បានចុះពិនិត្យការកាយផ្លូវលេខ២៥ និងស្របជាម




ប្រភេទលេខទូរសព្ទ
អធិការក្រុង
លេខទូរសព្ទ
០៩៧២៩៥២៩៩៩
ប្រភេទលេខទូរសព្ទ
អគ្គីភ័យ
លេខទូរសព្ទ
០៩៧៩០១៤៧៥៩
ប្រភេទលេខទូរសព្ទ
សង្គ្រោះបន្ទាន់
លេខទូរសព្ទ
០៩៧៧៧៨០២០៥
ប្រភេទលេខទូរសព្ទ
ប្រតិកម្មរហ័ស
លេខទូរសព្ទ
០៩៧៧៧៨០២០៥
ប្រភេទលេខទូរសព្ទ
ទាន់ហេតុការណ៍
លេខទូរសព្ទ
០៩៧៧៧៨០២០៥
ប្រភេទលេខទូរសព្ទ
ចរាចរណ៍ខេត្ត
លេខទូរសព្ទ
០៧១២៩៣៧៧៧៧









