នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ងិន ណែល អភិបាលខេត្តស្តីទី តំណាង ឯកឧត្តមញ៉ែម សំអឿន អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១

ព័ត៌មានថ្នាក់ខេត្ដ
ឧសភា ១០ ២០២៥
៧៨
https://cms.krongbanlung.gov.kh/uploads/topics/17468531943866.jpg
នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ងិន ណែល អភិបាលខេត្តស្តីទី តំណាង ឯកឧត្តមញ៉ែម សំអឿន អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តរតនគិរី។ កិច្ចប្រជុំបានប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារAសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។

របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
- ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់
ហេតុកិច្ចប្រជុំសាមញ្ញ លើកទី១១របស់ក្រុមប្រឹក្សាខេត្ត។
- ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា និងលើកទិសដៅការងារប្រចាំខែឧសភា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត។


ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ណាប់ ប៊ុនហេង បានកោតសរសើរដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់នៅខេត្តរតនគិរីដែល បានខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដោយការខុសត្រូវខ្ពស់ក្នុងការធានាបាននូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជាពិសេសក្នុងឱកាសការប្រារព្ធព្រឹត្តិការណ៍សង្ក្រាន្តរតនគិរី កន្លងមកបានយ៉ាងល្អប្រសើ។ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានណែនាំដល់មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវខិតខំអនុវត្ត ពង្រឹងនូវតួនាទីភារកិច្ចរបស់ខ្លួន ជាពិសេសការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើឡើងជាពិសេស ការអនុវត្តឲ្យបាននូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីធានាដល់ការរស់នៅរបស់ប្រជាពលរដ្ឋទៅតាមមូលដ្ឋានប្រកបដោយសុខសុវត្ថិភាពខ្ពស់៕


ចែករំលែកបន្ត ៖

សហការរៀបចំដោយ៖

logologologo
អភិវឌ្ឍដោយ៖ DCx Co., Ltd