រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ លោក ធូ ឃឿ អភិបាល នៃគណៈអភិបាលក្រុង ដោយមានការចូលរួមពីលោកនាយករដ្ឋបាល លោកចៅសង្កាត់ឡាបានសៀក លោកមេភូមិអភិវឌ្ឍន៍បាននាំបច្ច័យចំនួន១លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនចូល

ព័ត៌មានថ្នាក់ក្រុង
កញ្ញា ១៣ ២០២៥
២០
https://cms.krongbanlung.gov.kh/uploads/topics/17577539649807.jpg
រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ លោក ធូ ឃឿ អភិបាល នៃគណៈអភិបាលក្រុង ដោយមានការចូលរួមពីលោកនាយករដ្ឋបាល លោកចៅសង្កាត់ឡាបានសៀក លោកមេភូមិអភិវឌ្ឍន៍បាននាំបច្ច័យចំនួន១លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនចូលរួមបុណ្យសពម្តាយរបស់យោធា ឈ្មោះ ឌៀប តុញ ជាយុទ្ធជនប្រចាំការនៅភ្នំខ្មោច

មានម្តាយឈ្មោះ សំ រេន បានទទួលមរណភាពដោយសារជំងឺនាពេលកន្លងទៅថ្មីៗ ខណៈដែលលោកកំពុងនៅសមរភូមិ(សាច់ញាតិមិនអាចទាក់ទងបាន)។ គួរបញ្ជាក់ថា ម្តាយរបស់លោក ឌៀប តុញ រស់នៅ និងទទួលមរណភាព នៅផ្ទះរបស់បងប្អូនក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ។ ខណៈដែលក្រុមការងារនាំយកថវិកា និងគ្រឿងបរិភោគទៅចូលរួមបុណ្យសព លោក ឌៀប តុញ បង្ហាញអារម្មណ៍ក្តុកក្តួល និងសោកស្តាយ ដែលមកមិនទាន់ដង្ហើមម្តាយ។

ចែករំលែកបន្ត ៖

សហការរៀបចំដោយ៖

logologologo
អភិវឌ្ឍដោយ៖ DCx Co., Ltd