ភ្ញៀវទេសចរគ្រប់ៗគ្នា ដែលទៅទស្សនានៅ បឹងយក្សឡោម បានសរសើរមិនដាច់ពីមាត់ឡើយថា បឹងនេះមានទេសភាពស្អាត ទឹកបឹង មានពណ៏ខៀវស្រងាត់ បើមុជទៅឆ្ងាយ កាន់តែត្រជាក់ទៅៗ ដែលធ្វើឲ្យអ្នកដែលបានទៅកម្សាន្តនៅទីនោះមិនចង់ត្រឡប់មកវិញ ឡើយ យើងក្រេឡកមើល ទៅខាងឆេ្វងដៃ មុននឹងចូលទៅ អាងហែលទឹកនោះ យើងនឹងឃើញខ្ទមជនជាតិព្នងពីរដែលគេសង់ឡើង ដើម្បីឲ្យ ភ្ញៀវទេសចរ ឃើញថានោះជាខ្ទមតំណាងឲ្យកូនស្រី កូនប្រុសហើយ ភ្ញៀវ ទេសចរអាចថតរូប ឡើង និងចុះបានដោយសេរី។
ភ្ញៀវទេសចរខ្លះដែលមិនទាន់ចុះមុជទឹកគឺពួកគេនាំគ្នា ដើរជុំវិញបឹងនេះ ដើម្បីគយគន់ ទេសភាពភាគ ច្រើនអ្នកដែលទៅទស្សនា និង ទៅងូតទឹកនៅទីនោះគឺនៅពេលរសៀលម៉ោង២ ឬម៉ោង ៣ពីព្រោះពេលព្រឹក គេនាំគ្នាទៅកម្សាន្ត នៅទឹកជ្រោះផេ្សងៗ កាលពី មុនប្រជាជនរស់នៅជុំវិញ បឹងយក្សឡោមមានជំនឿថា បឹងនេះមានអារក្សទឹក និងអារក្សភ្នំថែរក្សាការពារ ពួក គេមិនហ៊ានកាប់ ឆ្ការព្រៃនៅទីនោះ ឡើយព្រោះខ្លាច បង្កគ្រោះថ្នាក់ដល់ពួកគេ ជាងនេះទៅទៀត ពេលដែលកូនចៅរបស់ពួកគេ មានជំងឺម្តងៗពួក គេតែងយកជ្រូក មាន់ ទាទៅ សែនដើម្បីសុំសេចក្តីសុខ តែពេលនេះជំនឿ ទាំងអស់នោះត្រូវបានសាបរលាបអស់ ទៅហើយ ដោយ គេគ្រាន់តែទុកទីនោះ ជាកនែ្លងរមណីយដ្ឋានសម្រាប់កម្សាន្តប៉ុណ្ណោះ។
ចែករំលែកបន្ត ៖
+(855) 66 666 065
samoeunskype@gmail.com
ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី
សហការរៀបចំដោយ៖