https://cms.krongbanlung.gov.kh/uploads/topics/17468529638692.jpg

ព័ត៌មានថ្នាក់ខេត្ដ

២៤៩

ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្តរតនគិរីអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តការងារអត្រានុកូលដ្ឋាននិងលិខិតបទដ្ឋានគតិយុត្តថ្មី វគ្គបណ្តុះបណ្តាលនេះ បានប្រារព្ធធ្វើឡើងនៅព្រឹក

ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្តរតនគិរីអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តការងារអត្រានុកូលដ្ឋាននិងលិខិតបទដ្ឋានគតិយុត្តថ្មី
វគ្គបណ្តុះបណ្តាលនេះ បានប្រារព្ធធ្វើឡើងនៅព្រឹក
ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥នាសាលប្រជុំសាលា
ខេត្ត អគារ (D) ដោយមានការអញ្ជើញចូលរួម ពី
សំណាក់ លោក យឹម សំអុល អនុប្រធាន នាយក
ដ្ឋានអត្រានុកូលដ្ឋាន តំណាងឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ លោក លោកស្រី តំណាងអង្គការដៃគូគាំទ្រ លោក លោកស្រី តំណាងស្នងការនគរបាល និងតំណាងសាលាដំបូងខេត្តផងដែរ។

ថ្លែងក្នុងពិធីនេះលោក យឹម សំអុល អនុប្រធាន
នាយកដ្ឋានអត្រានុកូលដ្ឋានបានលើកឡើងថា គោលនយោបាយ របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធទៅនិងការងារអត្រានុកូលដ្ឋានលើការគ្រប់គ្រងអត្តសញ្ញាណប្រជាពលរដ្ឋនិងការផ្តល់សេវាជូនប្រជាពលរដ្ឋ ពាក់ព័ន្ធដូចជាការងារអត្រានុកូលដ្ឋាន ការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការងារការ ចុះបញ្ជីគ្រប់គ្រងការស្នាក់នៅ ការងារលិខិតឆ្លងដែន និងការងារសញ្ជាតិ ក្នុងនោះក្រសួងមហាផ្ទៃ បានដាក់ចេញនូវគោលនយោបាយនិងយុទ្ធសាស្រ្តនានា ដើម្បីជុំរុញការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែមានភាពល្អប្រសើរ ងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព និងធានាឱ្យប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋានមួយដែលជឿនលឿនច្បាស់លាស់ មានសុវត្ថិភាពដើម្បីឱ្យ ប្រជាពលរដ្ឋគ្រប់ៗរូបបានទទួលនូវការផ្តល់សេវាមានភាពងាយស្រួល។
លោក យឹម សំអុលបន្តថា បច្ចុប្បន្នការចុះបញ្ជីអត្រា នុកូលដ្ឋាន អនុវត្តនៅថ្នាក់រដ្ឋបាល ឃុំ /សង្កាត់/ ក្រុង/ ស្រុក មានការគាំទ្រ សម្របសម្រួលបច្ចេកទេសផ្ទាល់ពីរដ្ឋបាលថ្នាក់ថ្នាក់ជាតិ និងថ្នាក់ខេត្ត។ ចុះបញ្ជីអត្រានុកូលដ្ឋានដូចជា សំបុត្រកំណើត អាពាហ៍ពិពាហ៍ និងមរណភាព សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ហើយត្រូវតែមានទិន្នន័យតែមួយដូចគ្នាដែលពាក់ព័ន្ធទៅ នឹងឈ្មោះ ភេទ ថ្ងៃ ខែ ឆ្នាំកំណើត និងទីកន្លែងកំណើត ពីព្រោះវាជាឯកសារគតិយុត្តដ៏មានសារៈសំខាន់សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋនៅមូលដ្ឋានប្រើប្រាស់ជាប្រយោជន៍របស់ពួកគាត់ឯក សារគតិយុត្តទាំងនេះគឺជាភស្ដុតាងដ៏មានតម្លៃបំផុតសម្រាប់ពួកគាត់ ទន្ទឹមនិងនេះដើម្បីឲ្យស្របទៅតាមការដាក់
ចេញនូវកម្មវិធីនយោបាយយុទ្ធសាស្រ្តបញ្ចកោណនីតិកាលទី៧របស់រាជរដ្ឋាភិបាលកម្ពុជា ដោយ បានអនុវត្តត្រឹមត្រូវ ស្របតាមបែប បទលិខិតបទដ្ឋាន
គតិយុត្ត និង គោលការណ៍ ច្បាប់ និងជំរុញការផ្តល់សេវាឲ្យមានភាពងាយស្រួល ក្នុងការផ្តល់សេវាតាមអង្គភាព ស្ថាប័ន និងនៅមូលដ្ឋាន ក្នុងគោលបំណងបង្កភាពងាយស្រួល និង លើកកម្ពស់ ជីវភាព រស់នៅ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។



មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាល ស្តីពីការ
អនុវត្តការងារអត្រានុកូលដ្ឋាននិងលិខិតបទដ្ឋានគតិយុត្តថ្មី នាឱកាសនេះ ឯកឧត្តម ស៊ូ សិរី អភិបាលរង
ខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានសម្ដែងនូវការកោតសរសើរ និងវាយ
តម្លៃខ្ពស់ចំពោះ មន្រ្តីទទួលបន្ទុកការងារស្ថិតិអត្រា
នុកូលដ្ឋាន និងអ្នកពាក់ព័ន្ធផ្សេងទៀតដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ផ្ដល់សេវាអត្រានុកូល
ដ្ឋានជូនប្រជាពលរដ្ឋបានល្អប្រសើរ និងមានភាពងាយស្រួល ។
ឯកឧត្តម អភិបាលរងខេត្ត បានជម្រុញអោយ មន្រ្តីទទួលបន្ទុកការងារស្ថិតិអត្រានុកូលដ្ឋាន និងអ្នកពាក់ព័ន្ធបន្តធ្វើការតាមដានត្រួតពិនិត្យលើការអនុវត្តការងារអត្រានុកូលដ្ឋាននៅក្រុង ស្រុក ឃុំ សង្កាត់ និងជម្រុញឲ្យបណ្តាក្រុង ស្រុក ឃុំ សង្កត់ ផ្ញើរបាយការណ៍ស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទនិងរបាយការណ៍ស្តីពីការប្រើប្រាស់ក្រដាសនិងសៀវភៅ អត្រានុកូលដ្ឋាន គ្រប់ប្រភេទជូនមករដ្ឋបាលខេត្តឲ្យបានទាន់ពេលវេលាកំណត់ ។ បន្តសហការជាមួយអង្គភាពពាក់ព័ន្ធជម្រុញដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដើម្បី អនុវត្តឲ្យស្របទៅតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងលិខិតបទគតិយុត្តថ្មីៗ។ បន្តជំរុញ
និងពង្រឹងការងារការចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទឲ្យស្របតាមលិខតបទដ្ឋាន ដែលនៅជាធរមាន ៕


១០ ឧសភា ២០២៥

https://cms.krongbanlung.gov.kh/uploads/topics/17468531943866.jpg

ព័ត៌មានថ្នាក់ខេត្ដ

២៣៣

នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ងិន ណែល អភិបាលខេត្តស្តីទី តំណាង ឯកឧត្តមញ៉ែម សំអឿន អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១

នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ងិន ណែល អភិបាលខេត្តស្តីទី តំណាង ឯកឧត្តមញ៉ែម សំអឿន អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តរតនគិរី។ កិច្ចប្រជុំបានប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារAសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។

របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
- ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់
ហេតុកិច្ចប្រជុំសាមញ្ញ លើកទី១១របស់ក្រុមប្រឹក្សាខេត្ត។
- ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា និងលើកទិសដៅការងារប្រចាំខែឧសភា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត។


ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ណាប់ ប៊ុនហេង បានកោតសរសើរដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់នៅខេត្តរតនគិរីដែល បានខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដោយការខុសត្រូវខ្ពស់ក្នុងការធានាបាននូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជាពិសេសក្នុងឱកាសការប្រារព្ធព្រឹត្តិការណ៍សង្ក្រាន្តរតនគិរី កន្លងមកបានយ៉ាងល្អប្រសើ។ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានណែនាំដល់មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវខិតខំអនុវត្ត ពង្រឹងនូវតួនាទីភារកិច្ចរបស់ខ្លួន ជាពិសេសការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើឡើងជាពិសេស ការអនុវត្តឲ្យបាននូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីធានាដល់ការរស់នៅរបស់ប្រជាពលរដ្ឋទៅតាមមូលដ្ឋានប្រកបដោយសុខសុវត្ថិភាពខ្ពស់៕


១០ ឧសភា ២០២៥

https://cms.krongbanlung.gov.kh/uploads/topics/17468533606714.jpg

ព័ត៌មានថ្នាក់ខេត្ដ

២៤៥

គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ទទួលអំណោយ សប្បុរសធម៌របស់ លោកឧកញ៉ា ឡេង ឫទ្ធី ប្រធានសមាគមសហព័ន្ធ ធុរៈកិច្ច វៀតណាម-កម្ពុជា ពិធីប្រគល់ទទួល អំណោយសប្បុរសធម៌ខាងលើបានធ្វើឡើង នៅសាលាខេត

គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ទទួលអំណោយ សប្បុរសធម៌របស់ លោកឧកញ៉ា ឡេង ឫទ្ធី ប្រធានសមាគមសហព័ន្ធ ធុរៈកិច្ច វៀតណាម-កម្ពុជា
ពិធីប្រគល់ទទួល អំណោយសប្បុរសធម៌ខាងលើបានធ្វើឡើង នៅសាលាខេត្ត រសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ រវាងឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី និងតំណាង លោកឧកញ៉ា ឡេង ឫទ្ធី ប្រធានសមាគមសហព័ន្ធ ធុរៈកិច្ច វៀតណាម-កម្ពុជា។ អំណោយសប្បុរសធម៌របស់ លោកឧកញ៉ា ឡេង ឫទ្ធី ដែលផ្តល់ជូនគណៈកម្មាធិការសាខាកាក
បាទក្រហកម្ពុជាខេត្តនាពេលនេះ រួមមាន៖ អង្ករផ្កាខ្ញីចំនួន ២៥០បេ (ចំណុះបេ ប្រាំគីឡូក្រាម) ក្នុងឱកាសអបអរសាទរខួបទី ១៦២ ទិវាពិភពលោកកាកបាទ
ក្រហម និងអឌ្ឍចន្ទក្រម ៨ ឧសភា ២០២៥ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»

តាំងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបទក្រហមកម្ពុជាខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំលោកឧកញ៉ា ឡេង ឫទ្ធី ដែលបានបរិច្ចាគនូវអង្ករ ក្នុងការចូលរួមការងារមនុស្សធម៌តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីនាឱកាសនេះ។ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានសន្យាថា សាខាកាកបាទក្រហមកម្ពុជាខេត្ត នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី៕

១០ ឧសភា ២០២៥

https://cms.krongbanlung.gov.kh/uploads/topics/17541572783084.jpg

ព័ត៌មានថ្នាក់ខេត្ដ

២៣៧

ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ លោក ធូ ឃឿ អភិបាល នៃគណៈអភិបាលក្រុងបានលុង បានអញ្ជើញចូលរួមពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅឃុំឡាមុិញ និងឃុំសើង ស្រុកបកែវ ខេត្តរតនគិរី ក្

ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ លោក ធូ ឃឿ អភិបាល នៃគណៈអភិបាលក្រុងបានលុង បានអញ្ជើញចូលរួមពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅឃុំឡាមុិញ និងឃុំសើង ស្រុកបកែវ ខេត្តរតនគិរី


ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅឃុំឡាមុិញ ស្រុកបកែវ ខេត្តរតនគិរី។

០៣ សីហា ២០២៥

https://cms.krongbanlung.gov.kh/uploads/topics/17541578903286.jpg

ព័ត៌មានថ្នាក់ខេត្ដ

១៧៩

ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ លោក ធូ ឃឿ អភិបាលនៃគណៈអភិបាលក្រុងបានលុង អមដោយលោកនាយករដ្ឋបាលបានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការចាត់តាំងអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិ

The role of a Governor of the City Board of Governors represents a unique intersection of executive leadership, strategic urban planning, and administrative oversight. While the specific title can vary across different jurisdictions—ranging from traditional municipal setups to specialized regional authorities—the core responsibilities remain centered on governing the complex machinery of a modern city.

Here is an exploration of what it takes to lead at this level and the impact this role has on urban development.


1. The Executive Mandate: Vision and Policy

At the heart of the role is the responsibility to set a long-term vision for the city. The Governor does not just manage the present; they architect the future.

  • Policy Formulation: Crafting regulations that balance economic growth with social equity.

  • Strategic Planning: Deciding how the city will expand, from public transportation networks to "smart city" digital infrastructure.

  • Sustainability Goals: Leading the charge on climate resilience and green urban spaces.

2. Chairing the Board: Collaborative Governance

A "Board of Governors" structure implies that the Governor is not a solo actor. They must act as a bridge between various stakeholders.

  • Consensus Building: Navigating the diverse opinions of board members who may represent different districts, industries, or political affiliations.

  • Legislative Liaison: Working with city councils or regional parliaments to ensure that the board’s executive decisions are backed by law and budget.

  • Accountability: Serving as the primary point of contact for transparency, ensuring that the board's actions are ethical and fiscally responsible.

3. Economic Stewardship and Innovation

For a city to thrive, the Governor must act as its "Chief Economic Officer."

  • Attracting Investment: Promoting the city as a hub for global business, technology, and tourism.

  • Empowering SMEs: Implementing policies that lower the barriers to entry for local entrepreneurs and small businesses.

  • Resource Management: Overseeing the municipal budget to ensure that taxpayer money is allocated efficiently toward high-impact projects.

4. Public Safety and Social Welfare

A city is only as strong as its most vulnerable residents. The Governor’s office is ultimately responsible for the well-being of the citizenry.

  • The "Safe City" Initiative: Overseeing law enforcement and emergency services to maintain order and public trust.

  • Crisis Management: Acting as the primary leader during natural disasters, public health crises, or economic downturns.

  • Social Inclusion: Ensuring that urban development does not leave marginalized communities behind, focusing on affordable housing and accessible healthcare.

5. The Modern Challenge: Digital Transformation

In the 21st century, the Governor of the City Board of Governors must be tech-savvy.

  • Data-Driven Decisions: Using big data and AI to optimize traffic flow, waste management, and energy consumption.

  • E-Governance: Making city services available online to reduce bureaucracy and improve the "user experience" of living in the city. judi bola


Conclusion

The Governor of the City Board of Governors is a position that demands a rare blend of political acumen, managerial excellence, and empathetic leadership. It is a role dedicated to the art of the possible—turning a sprawling collection of streets and buildings into a living, breathing, and thriving community. 

និងលើកទិសដៅការងារប្រចាំឆមាសទី២ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តរតនគិរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅសាលប្រជុំរដ្ឋបាលខេត្តរតនគិរី(អគារD)។

០៣ សីហា ២០២៥

https://cms.krongbanlung.gov.kh/uploads/topics/17541580138084.jpg

ព័ត៌មានថ្នាក់ខេត្ដ

១៧៨

រសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងាររដ្ឋបាលក្រុង ដឹកនាំដោយលោក កៃ សុវិន អភិបាលរងក្រុង បានអមដំណើរឯកឧត្តម សាម សុខជាង អភិបាលរងខេត្ត ចុះពិនិត្យរណ្តៅសំរាមនៅភ្នំកូនសេក ស្ថិតក្នុងស្រុកកូនមុំ ដ

រសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងាររដ្ឋបាលក្រុង ដឹកនាំដោយលោក កៃ សុវិន អភិបាលរងក្រុង បានអមដំណើរឯកឧត្តម សាម សុខជាង អភិបាលរងខេត្ត ចុះពិនិត្យរណ្តៅសំរាមនៅភ្នំកូនសេក ស្ថិតក្នុងស្រុកកូនមុំ ដោយមានការចូលរួមពី ក្រុមការងាររដ្ឋបាលខេត្ត មន្ទីរបរិស្ថាន រដ្ឋបាលស្រុកលំផាត់ និងរដ្ឋបាលស្រុកកូនមុំ។



០៣ សីហា ២០២៥

https://cms.krongbanlung.gov.kh/uploads/topics/17541583529438.jpg

ព័ត៌មានថ្នាក់ខេត្ដ

២២០

ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ លោកស្រី សៅ បុប្ផា អភិបាលស្តីទី បានចូលរួមប្រកាសតែងតាំងប្រធានមន្ទីរផែនការខេត្តរតនគិរីថ្មី, លោក លឹម ប៉ារិស ចូលជំនួសលោក ខេង វុទ្ធី ដែលត្រូវបានផ្ទេរភារកិច្ចទៅបម្

ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ លោកស្រី សៅ បុប្ផា អភិបាលស្តីទី បានចូលរួមប្រកាសតែងតាំងប្រធានមន្ទីរផែនការខេត្តរតនគិរីថ្មី, លោក លឹម ប៉ារិស ចូលជំនួសលោក ខេង វុទ្ធី ដែលត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារនៅទីស្តីការក្រសួងផែនការវិញពិធីប្រកាសតែងតាំងប្រធានមន្ទីរផែនការខេត្តរតនគិរីថ្មីនេះក្រោមអធិបតីភាពឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានរៀបចំធ្វើ នៅសាលប្រជុំអគារD។

០៣ សីហា ២០២៥

https://cms.krongbanlung.gov.kh/uploads/topics/17544002031888.jpg

ព័ត៌មានថ្នាក់ខេត្ដ

២០៦

រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ លោក ធូ ឃឿ អភិបាល នៃគណៈអភិបាលក្រុងបានលុង អមដោយនាយករង និងប្រធានការិយាល័យ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីសម្ភោធដាក់ឲ្យប្រើប្រាស់បង្គន់អនាម័យស្តង់ដាប្រកមដោយបរិយា

រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ លោក ធូ ឃឿ អភិបាល នៃគណៈអភិបាលក្រុងបានលុង អមដោយនាយករង និងប្រធានការិយាល័យ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីសម្ភោធដាក់ឲ្យប្រើប្រាស់បង្គន់អនាម័យស្តង់ដាប្រកមដោយបរិយាបន្ន ក្រោមអធិបតីភាពឯកឧត្តម មួង ប៉ាង អភិបានរងខេត្ត នៅរដ្ឋបាលសង្កាត់បឹងកន្សែង។

០៥ សីហា ២០២៥

https://cms.krongbanlung.gov.kh/uploads/topics/17550550532502.jpg

ព័ត៌មានថ្នាក់ខេត្ដ

១៩២

រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ លោកស្រី សេង ចាន់បូ អភិបាលរងក្រុង អមដោយខ្ញុំបាទ បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធZOOM ដើម្បីទទួលការណែនាំអំពីការរៀបចំរបាយការណ៍ នៃការប្រព្រឹត្តទៅរបស់រដ្ឋបាលរាជធានី ខេត

ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ លោកស្រី សេង ចាន់បូ អភិបាលរងក្រុង អមដោយខ្ញុំបាទ បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធZOOM ដើម្បីទទួលការណែនាំអំពីការរៀបចំរបាយការណ៍ នៃការប្រព្រឹត្តទៅរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុកសម្រាប់ជាមូលដ្ឋានបន្តពង្រឹង និងកែលម្អការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមការដឹកនាំរបស់ឯកឧត្តម មួង ប៉ាង អភិបាលរងខេត្ត នៅសាលប្រជុំសាលាខេត្ត អគារB។

១៣ សីហា ២០២៥

https://cms.krongbanlung.gov.kh/uploads/topics/17577558303516.jpg

ព័ត៌មានថ្នាក់ខេត្ដ

២៧០

ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ លោក ធូ ឃឿ អភិបាល នៃគណៈអភិបាលក្រុង, លោក ពុត ដានី អភិបាលរងក្រុង និងលោកនាយករដ្ឋបាលក្រុងបានលុង បានចូលរួមកិច្ចប្រជុំពិនិត្យ និងដោះស្រាយបញ្ហាប្រឈម សំណើ សំណូមពរ

ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ លោក ធូ ឃឿ អភិបាល នៃគណៈអភិបាលក្រុង, លោក ពុត ដានី អភិបាលរងក្រុង និងលោកនាយករដ្ឋបាលក្រុងបានលុង បានចូលរួមកិច្ចប្រជុំពិនិត្យ និងដោះស្រាយបញ្ហាប្រឈម សំណើ សំណូមពរ ដែលប្រជាពលរដ្ឋបានលើកឡើងក្នុងវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី នៅសាលប្រជុំសាលាខេត្ត (អគារA)។

១៣ កញ្ញា ២០២៥

ព័ត៌មានផ្សេងទៀត

សហការរៀបចំដោយ៖

logologologo
អភិវឌ្ឍដោយ៖ DCx Co., Ltd